សម្ព័ន្ធផលិតកម្មប្រកបដោយនិរន្តរភាពនៅតំបន់ទន្លេមេគង្គ (MSMA) – សិក្ខាសាលាអ៊នឡាញពីការណែនាំសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ និងទីតាំងផលិតកម្ម

  • March 10, 2022
  • ៣:០០ រសៀល ម៉ោងនៅកម្ពុជា

គម្រោងសម្ព័ន្ធផលិតកម្មប្រកបដោយនិរន្តរភាពនៅតំបន់ទន្លេមេគង្គ ត្រូវបានអនុវត្តដោយវិទ្យាស្ថានសម្រាប់សហគមន៍ប្រកបដោយនិរន្តរភាព (ISC) ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ELEVATE និងវិទ្យាស្ថានអាស៊ីសម្រាប់បច្ចេកវិទ្យា (AIT) បានប្រើប្រាស់វិធីសាស្រ្តជំរុញដោយទីផ្សារដើម្បីពង្រឹងការផលិតប្រកបដោយនិរន្តរភាព និងការប្រកួតប្រជែង ដោយមានការចូលរួមពីវិស័យឯកជន កម្លាំងជុំរុញពីទីផ្សារ និង ការជំរុញអោយមានការផ្តួចផ្តើមគំនិតច្នៃប្រឌិតខ្ពស់ក្នុងតំបន់ ដែលនឹងបង្កើនការអនុវត្តស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ចបានល្អ (ESG) ។

ដើម្បីជំរុញការអនុវត្តស្តង់ដារ (ESG) របស់ក្រុមហ៊ុនផលិតកម្មនៅក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាម គម្រោងទាំងមូលនឹងមានការចូលរួមសហការគ្នាជាមួយរោងចក្រនានា ការបង្កើនប្រសិទ្ធភាពនៃអំណាចទិញរបស់ម៉ាកយីហោ ការលើកទឹកចិត្តដល់ការកែលម្អតាមស្តង់ដារ ESG ការកសាងសមត្ថភាពរបស់អ្នកផលិតដើម្បីធ្វើការកែលម្អទៅតាមស្តង់ដារ និងបង្កើនលទ្ធភាពដើម្បីទទួលបានហិរញ្ញវត្ថុដល់ពួកគេ។

សិក្ខាសាលាអ៊នឡាញនេះ នឹងណែនាំពីសកម្មភាពនៃការកសាងសមត្ថភាពដែល ELEVATE ហើយ ISC នឹងផ្តល់ជូនដល់អ្នកផ្គត់ផ្គង់ និងកន្លែងផលិតកម្មក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ។ យើងនឹងណែនាំអំពីដំណោះស្រាយសមស្របសម្រាប់ផ្នែកសង្គម និងបរិស្ថាន ពេលវេលាសម្រាប់ការអនុវត្ត និងធនធានដែលត្រូវការចាំបាច់សម្រាប់ការចូលរួមក្នុងគម្រោងនេះ។

សិក្ខាសាលានេះនឹងបង្ហាញពីការណែនាំខ្លីៗអំពីសម្ព័ន្ធផលិតកម្មប្រកបដោយនិរន្តរភាពនៅតំបន់ទន្លេមេគង្គ រួមមានៈ

  • ហេតុអ្វីបានជាការអនុវត្តស្តង់ដារ ESG មានការពាក់ព័ន្ធនៅក្នុងតំបន់មេគង្គ?
  • តើសកម្មភាពកសាងសមត្ថភាពសង្គម និងបរិស្ថានមានអ្វីខ្លះ ដែលនឹងត្រូវផ្តល់ជូន?
  • ហេតុអ្វីបានជាអ្នកគួរចូលរួមជាមួយ សម្ព័ន្ធផលិតកម្មប្រកបដោយនិរន្តរភាពនៅតំបន់ទន្លេមេគង្គនេះ?

  • សម្រាប់សិក្ខាសាលាអនឡាញជាភាសាអង់គ្លេស សូមចុចទីនេះ (ថ្ងៃទី 10 ខែ មីនា ឆ្នាំ 2022 ម៉ោង 10:00 ព្រឹក ម៉ោងនៅហុងកុង)
  • សម្រាប់សិក្ខាសាលាអនឡាញជាភាសាចិន សូមចុចទីនេះ (ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២២ ម៉ោង ១១:០០ ព្រឹក ម៉ោងនៅប្រទេសចិន | ម៉ោង ១០ៈ០០ ព្រឹក ម៉ោងនៅកម្ពុជា)
  • សម្រាប់សិក្ខាសាលាអនឡាញជាភាសាវៀតណាម សូមចុចទីនេះ (ថ្ងៃទី 10 ខែ មីនា ឆ្នាំ 2022 ម៉ោង 11:00 ព្រឹក ម៉ោងនៅប្រទេសវៀតណាម)
  • សម្រាប់សិក្ខាសាលាអនឡាញជាភាសាថៃ សូមចុចទីនេះ (ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២២ ម៉ោង ២:០០ រសៀល ម៉ោងនៅប្រទេសថៃ)